Salah មិន​អស់​ចិត្ត​នឹង​មិន​ឈ្នះ​ពាន​ Champions League ដោយ​ចង់​ឲ្យ​​រដូវកាល​ថ្មី​ចាប់​ផ្ដើម​ស្អែក​តែម្ដង

03-Jun-2022
458

ខ្សែ​ប្រយុទ្ធ​ Mohamed Salah បាន​បង្ហោះ​សារ​នៅ​លើ​ Twiiter នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​នៅ​តែ​មិន​អស់​ចិត្ត​នឹង​មិន​ឈ្នះ​ពាន​  Champions League នៅ​ក្នុង​រដូវកាល​នេះ​ដោយ​ចង់​ឲ្យ​រដូវកាល​ថ្មី​ចាប់​ផ្ដើម​ស្អែក​តែ​ម្ដង​។

ដោយ Salah បាន​សរសេរ​៖" ខ្ញុំ​មិន​ថា​ធ្វើ​ម៉េច​អាច​បញ្ចេញ​​អារម្មណ៍​អស់​តាម​រយៈ​ការ​សរសេរ​បែប​នេះ​ថា​យើង​ចង់​យក​ពាន​ Champions League មក​កាន់​ Liverpool ប៉ុណ្ណា​នោះ​ទេ​ ចុង​ក្រោយ​យើង​នៅ​តែ​មិន​អាច​ធ្វើ​បាន​។ ខ្ញុំ​មិន​ដឹង​ថា​អរគុណ​អ្នកគាំទ្រ​ទាំង​អស់​គ្នា​យ៉ាង​ម៉េច​នោះ​ទេ​ ដែល​នៅ​តែ​បន្ត​គាំទ្រ​យើង​បែប​នេះ​។ មក​ទល់​នឹង​ពេល​នេះ​គឺ​យើង​បាន​ឆ្លង​កាត់​ច្រើន​ក្នុង​រដូវកាល​នេះ​ ចំពោះ​ខ្ញុំ​ ខ្ញុំ​ចង់​ឲ្យ​តែ​រដូវកាល​ថ្មី​ចាប់​ផ្ដើម​ស្អែក​តែ​ម្ដង​ "។

នៅ​ក្នុង​រដូវកាល​នេះ​ Real Madrid ជា​ជើងឯក​ពាន​ Champions League ដោយ​ធ្វើ​ឲ្យ​ក្លឹប​នេះ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​នេះ​ជា​លើក​ទី​១៤ ផងដែរ៕

ប្រភព៖ Goal 

បញ្ចេញមតិ

អត្ថបទទាក់ទង