លឺដំណឹងថាក្រុម Liverpool ​ចង់​បានកីឡាកររូបនេះដើម្បី​​​ជំនួសដំណែង Salah និង Mane ​

31-May-2022
373

ក្លឹប Liverpool ធ្លាប់​បាន​ពិចារណា​​ក្នុង​ការ​ដេញ​ថ្លៃ​​​ទិញយក Son Heung-min ក្នុង​រដូវ​កាល​នេះ ប្រសិន​បើ Spurs មិន​មាន​កៅអី​ទៅ​លេង​នៅ Champions League ទេនោះ។

អ្នក​ចាត់​ការក្លឹបលោក​ Jurgen Klopp ត្រូវ​​ប្រាប់ថាចង់យកខ្សែរ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង​របស់ Spurs ​រូបនេះមកជំនួស​កន្លែង​របស់ Sadio Mane ឬ Mohamed Salah ផងដែរ ប្រសិន​បើ​ពួក​គេ​ទាំង ២ចាកចេញ​ពី កីឡដ្ឋាន Anfield ។ ​

យ៉ាងណាមិញ បន្ទាប់​ពី​ Son រក​បាន ​២៣​គ្រាប់​ឈ្នះ​ស្បែក​ជើង​មាស និង​ជួយក្រុម Spurs បាន​លេង​នៅ UCL ហង្សក្រហម​​ក៏​បាន​បញ្ចប់​ការ​ចាប់​អារម្មណ៍​របស់​ពួក​គេ។ ហើយ Son Heung-min ​ទើប​តែ​បន្ថែម​កុងត្រា​ថ្មីរហូត​ដល់​ឆ្នាំ​២០២៥​ឯណ្ណោះ ។ ​

ចំពោះ Son ​អាចស៊ុតចូលក្រុម Liverpool ​ទាំង​ក្នុង​និង​ក្រៅ​ដី​​កាល​ពី​រដូវ​កាល​មុន។ ​រូបគេ​ថែម​ទាំង​​បាន​ជួយ​លោក Conte ប្រជែង​បាន​ Top 4 ​​​ក្នុង​លីគ​ដែលមាន​ឱកាស​ទៅ​លេង​ Champions League នៅរដូវ​កាល​ក្រោយផងដែរ ៕

ប្រភព៖ Dailymail 

បញ្ចេញមតិ

អត្ថបទទាក់ទង