ម្ចាស់​ពាន​ ៧​សម័យ​ថាឆ្នាំ​នេះ ជាឆ្នាំដែល Benzema ឈ្នះពាន ​Ballon d’Or ​

31-May-2022
335

ខ្សែ​បម្រើ​ប្រយុទ្ធ Lionel Messi បាន​លើក​ឡើង​ថា គ្មាន​​ការ​សង្ស័យ​អ្វី​ទេ​ក្នុង​ចិត្ត​​របស់​គេ Karim Bezema ​គួរ​តែ​ឈ្នះ​ពាន Ballon d’Or ក្នុង​ឆ្នាំ​នេះ។

ខ្សែ​ប្រយុទ្ធ​របស់ Real Madrid កីឡាករ Benzema វ័យ​៣៤​ឆ្នាំ​​គឺ​ជា​បេក្ខភាព​ខ្ពស់​​ដែល​គេ​គិត​ថា​នឹង​ឈ្នះ​ពាន Ballon d’Or ឆ្នាំ​នេះ បន្ទាប់​ពី​រក​បាន ​៤៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ ៤៦​ប្រកួត​គិត​គ្រប់​កម្មវិធី​ក្នុង​រដូវ​កាល​នេះ។ គេ​បាន​ជួយក្រុម Real Madrid គ្រង​ពាន Champions League និង La Liga ជាមួយ​នឹង​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ។

ភាព​លេចធ្លោ​បែប​នេះ Messi ដែល​ជា​ម្ចាស់​ពាន​ Ballon d'or ៧​សម័យ​បាន​និយាយ​ជាមួយ​ទូរទស្សន៍​របស់​ប្រទេស​អាហ្សង់ទីន​ថា Benzema ពិត​ជា​សម​ទទួល​បាន​ពាន​​​ណាស់។​ ​ច្បាស់​ណាស់​ថា Benzema ​មាន​ឆ្នាំ​ដ៏​អស្ចារ្យ ហើយ​​បញ្ចប់​ដោយ​​ឈ្នះ Champions League និង​បាន​ដើរ​តួ​​យ៉ាង​សំខាន់​ចាប់​តាំង​ពី​វគ្គ​ ១៦​ក្រុម​ចុងក្រោយ"។

ក្រៅ​ពីក្របខណ្ឌ​ UCL កីឡាករ​សញ្ជាតិ​បារាំង​ក៏​បាន​នាំក្រុម Real Madrid លើក​ពាន La Liga ​លើក​ទី​៣៥ និង​ឈរ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​លីគ​នា​រដូវ​កាល​នេះ​ផងដែរ ដែលមាន ​២៧​គ្រាប់។ ហើយប្រសិន​ឆ្នាំ​នេះ​មាន​ការ​បោះឆ្នោត​ឲ្យ​មែន វា​គឺ​ជា​លើក​ដំបូង​ហើយ​ដែល Benzema ឈ្នះ​ពាន Ballon d’Or នេះ ៕ ​​​​

ប្រភព៖ Dailymail 

បញ្ចេញមតិ

អត្ថបទទាក់ទង