លោក Pochettino ថា​កីឡាកររូបនេះ​​ដឹង​រឿង​ Mbappe បន្ត​កុងត្រា​ថ្មី​ជា​មួយក្លឹប​ PSG មុន​គេ​បង្អស់​

30-May-2022
323

លោក​​ Pochettino គ្រូបង្គោល​ក្លឹប​ Paris Saint Germain បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ El COPE ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ការពារ​ ​Hakimi ជា​អ្នកដឹង​រឿង​ថាខ្សែ​ប្រយុទ្ធ​ Kylian Mbappe បន្ត​កុងត្រា​ថ្មី​ជា​មួយក្លឹប​ PSG មុន​គេ​បង្អស់​។

ដោយលោក​ Pochettino បាន​និយាយ​ថា​៖" ខ្ញុំ​មិន​មានអ្វី​ដែល​ត្រូវភ្ញាក់ផ្អើល​រឿង​ការ​សម្រេច​ចិត្ត​របស់​ Mbappe នោះ​ទេ​។ តែបើនិយាយ​ទៅ​ច្បាស់​ណាស់ក្លឹប​ Real Madrid ច្បាស់​ជា​អន់​ចិត្ត​ខ្លាំងណាស់​​​។ អញ្ចឹង​ខ្ញុំ​មិន​បញ្ចេញ​មតិ​អី​ទៀត​ទេ​ ការប្រកាស​គឺ​បាន​សម្រេច​រួចរាល់​ហើយ ។ 

គួរបញ្ជាក់ដែរថា Kylian Mbappe បាន​ចុះ​កុងត្រា​ថ្មី​ជា​មួយក្លឹប​ PSG រហូត​ដល់​ឆ្នាំ​២០២៥ ជា​មួយ​នឹង​ប្រាក់​ពលកម្ម​ប្រមាណ​ ៨១ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍ឯណ្ណោះ ​៕

ប្រភព៖ Marca 

បញ្ចេញមតិ

អត្ថបទទាក់ទង