កីឡាករដែល Arsenal ចង់បានពេលនេះស្នើសុំចាកចេញពីក្លឹបរបស់ខ្លួនហើយ

Jul 16, 2024

ក្លឹបកាំភ្លើងធំ Arsenal បានទទួលនូវដំណឹងដ៏ល្អមួយក្នុងការតាមយកខ្សែការពារឆ្នើមរបស់អ៊ីតាលី Riccardo Calafiori ខណះដែលរូបគេបានស្នើសុំចាកចេញពីក្លឹប Bologna រួចទៅហើយ។



Calafiori បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Arsenal រួចហើយ ដោយបានចុះកិច្ចសន្យារយៈពេល 5 ឆ្នាំដែលនឹងធ្វើឱ្យគាត់ទទួលបានប្រាក់បៀវត្ស 4 លានអឺរ៉ូក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយឧបសគ្គចុងក្រោយនៅតែមាន  ដោយវាគឺជាការឈានដល់កិច្ចព្រមព្រៀងបញ្ចប់ជាមួយ Bologna ទាក់ទងនឹងតម្លៃផ្ទេរសម្រាប់ Calafiori។



សារព័ត៌មានធំមួយនៅប្រទេសអ៊ីតាលីបានអោយដឹងថា ប្រសិនបើ Arsenal បរាជ័យក្នុងការបញ្ចប់កិច្ចព្រមព្រៀងអោយបានឆាប់រហ័សនោះ Calafiori ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយ Bologna ម្តងទៀតសម្រាប់ការហ្វឹកហាត់មុនបើករដូវកាលថ្មី។ នេះដាក់សម្ពាធបន្ថែមលើក្រុម Arsenal ដើម្បីពន្លឿនការចរចា និងធានានូវហត្ថលេខារបស់ខ្សែការពារកណ្តាល មុនពេលគាត់បន្តភារកិច្ចជាមួយ Bologna។ ដោយឡែក ប្រភពមួយទៀតបានចុះផ្សាយថា Bologna បានចូលក្នុងទីផ្សារដោះដូរកីឡាកររួចទៅហើយដើម្បីស្វែងរកខ្សែការពារដែលអាចជំនួសតំណែងរបស់ Calafiori សម្រាប់រដូវកាល 2024-2025៕