Benzema ថា​គេ​មិន​ខឹងនឹង​ Mbappe ទេ ដែល​រើសយក​ PSG ចោលក្លឹប​ Real Madrid

29-May-2022
350

ខ្សែ​ប្រយុទ្ធ​ Karim Benzema បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​នៅក្នុងថ្ងៃនេះ​ថា​ គេ​មិន​ខឹង​នឹង​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe នោះ​ទេ​ ដែល​ជ្រើស​រើស​បន្ត​នៅ​ក្លឹប​ Paris Saint Germain ចោល​ក្លឹប​ Real Madrid ។

ដោយ Benzema បាន​និយាយ​ថា​៖" នេះ​ជា​ជម្រើស​របស់​ Mbappe ខ្ញុំ​មានតែ​ជូនពរ​គេ​ឲ្យ​កាន់​ជោគជ័យ​បន្ថែម​ទៀត​ តែ​ដូច​​ខ្ញុំ​និយាយកាល​ពី​មុន​អញ្ចឹង​ ខ្ញុំ​ក៏​ចង់​បាន​គេ​មក​លេង​នៅ​ Real Madrid ជា​មួយ​គ្នា​ផង​ដែរ​  យ៉ាង​ណា​ខ្ញុំ​មិន​ចង់​និយាយ​រឿង​នេះ​ទៀត​ទេ​ ឥឡូវ​នេះ​ខ្ញុំ​ផ្ដោត​តែ​ប្រកួត​ Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ​ប៉ុណ្ណោះ​ព្រោះ​រឿង​នេះ​សំខាន់​ជាង​រឿង​ផ្សេង​ទៀត​ទាំង​អស់​ ព្រោះ​ពេល​នេះ​មិន​មែន​ជា​ពេល​ត្រូវ​និយាយ​រឿង​តូច​តាច​ទាំង​នោះ​ទេ​ "។

បញ្ជាក់ដែរថា Mbappe ទើប​ចុះ​កុងត្រា​ថ្មី​ជា​មួយក្លឹប​ PSG រហូត​ដល់​ឆ្នាំ​២០២៥ ក្រោយ​សម្រេច​ចិត្ត​បោះបង់ឪកាសផ្ទេរមក​​ នៅក្លឹប Real Madrid ៕

ប្រភព៖ Dailymail | Goal

បញ្ចេញមតិ

អត្ថបទទាក់ទង